ច្បាប់ទូន្មាន
វិបផតថលសាកល សម្រាប់អតីតនិស្សិត ILEA - ច្បាប់ទូន្មាន
វិបផតថលសាកល នៃអតីតនិស្សិត ILEA គឺជាកន្លែងមួយដែលលើកកម្ពស់វិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយនិងការគោរព នៅក្នុងបរិយាកាសរៀនសូត្រតាមបែបនិម្មិត ព្រមទាំងសម្រាប់ចងជាបណ្តាញអ្នកលើកកម្ពស់វិជ្ជាជីវៈ ប្រកបដោយសុវត្ថិភាព។ អ្នកចូលរួមទាំងអស់ ដែលបានមកទស្សនាវេទិកា មានសិទ្ធិទទួលបាននូវសុវត្ថិភាព និងមានអារម្មណ៍ថាមានសុវត្ថិភាពគ្រប់ពេល។
ការប្រព្រឹត្ដរបស់អ្នក ពេលចូលមើលគេហទំព័រវិបផតថលអតីតនិស្សិត ដែលចូលរួមក្នុងការពិភាក្សា ចែករំលែករឿងរ៉ាវ ព្រមទាំងបទពិសោធន៍ នៃការត្រួសត្រាយល្អបំផុត គឺជាការឆ្លុះបញ្ចាំងផ្ទាល់របស់អ្នក អង្គការរបស់អ្នក ព្រមទាំងអង្គភាព និងប្រទេសរបស់អ្នក។ ហេតុដូច្នេះហើយ បានជានេះ គឺជា ទំនួលខុសត្រូវរបស់អ្នក ក្នុងការរៀបចំឥរិយាបថបែបនេះ ដើម្បីផ្តល់កិត្តិយស ដល់ខ្លួនអ្នក និងអ្នកទាំងឡាយ ដែលអ្នកតំណាង។ យើងរំពឹងថា អ្នកនឹងធ្វើឱ្យអស់ពីសមត្ថភាព ក្នុងនាមជាអតីតនិស្សិត ILEA ដើម្បីគោរពតាម ច្បាប់ទូន្មាននេះ នៅពេលដែលអ្នកចូលទៅកាន់ វិបផតថលសាកល សម្រាប់អតីតនិស្សិត។ ការប្រព្រឹត្តដូចតទៅនេះ មិនអាចទទួលយកបានទេ នៅលើវិបផតថលសាកល សម្រាប់អតីតនិស្សិត៖
- ការបន្លំ ឬរំលោភ ក្រមកិត្តិយស ILEA
- លួច ឬប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាត
- ការមិនគោរព ការប្រឆាំង ឬការឈ្លានពាន សំដៅទៅលើអតីតសិស្សម្នាក់ទៀត គ្រូបង្រៀន បុគ្គលិក ឬសមាជិកដទៃទៀត នៃវិបផតថល
- ការប្រព្រឹត្ត ដែលធ្វើអោយខូចប្រយោជន៍ ចំពោះវិន័យល្អ និងបទបញ្ជា ឬជាលក្ខណៈ ដែលនាំឱ្យមានការអាប់ឱន ដល់ ILEA
- ការប្រើប្រាស់ នូវធនធានបច្ចេកទេសព័ត៌មានវិទ្យា របស់ ILEA ដោយមិនសមស្រប ឬគ្មានការអនុញ្ញាត
- ធ្វើនូវ សេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលគំរាមកំហែង ឬញុះញង់ ឱ្យមានអំពើហឹង្សាប្រឆាំងនឹងក្រុមណាមួយ ឬបុគ្គលណាមួយ ដែលត្រូវបានសម្គាល់ដោយពូជសាសន៍ ភេទ ពណ៌សម្បុរ សាសនា ដើមកំណើតជនជាតិ ឬនិន្នាការភេទ
វិន័យ
រាល់ការបំពានលើវិធាននៃការប្រព្រឹត្ត និង / ឬការប្រព្រឹត្ត ដែលមិនសមរម្យ ពីមន្រ្តីអនុវត្តច្បាប់ អាចបណ្តាលឱ្យអ្នកត្រូវបាន
បណ្តេញចេញជាបន្ទាន់ ពីផតថលនៃអតីតនិស្សិត។